ករណី​លេខ ០៦០ លោកស្រី ហេង យ៉េ ស្វែងរក​​កូនស្រី​ឈ្មោះ ទក់ ចាន់ធីន

លោកស្រី ហេង យ៉េ មាន​ស្វាមី​ឈ្មោះ ទក់ យ៉ន និង​មាន​កូន​ចំនួន​៦​នាក់​កូនទី១ឈ្មោះ ទក់ ចាន់ធីន កូនទី២ ឈ្មោះ ទក់ សុភាព កូនទី៣ ឈ្មោះ ទក់ សុភី កូនទី៤ ឈ្មោះ ទក់ ផា កូនទី៥ ឈ្មោះ ទក់ ចាន់ថូ​ និង​កូនទី៦ ឈ្មោះ ទក់ ភក្ត្រ័ ។ 

ឆ្នាំ១៩៧៥ ​​គ្រួសារ​លោកស្រី ហេង យ៉េ មិន​​ត្រូវ​បាន​ជម្លៀស​អោយ​ទៅ​ស្រុក​ណា​ទេ គឺ​នៅ​ភូមិ​ស្រុក​ដដែល។ លុះ​ដល់​ឆ្នាំ១៩៧៨ កូនទី១​លោកស្រី ហេង យ៉េ គឺ​ឈ្មោះ ទក់ ចាន់ធីន ត្រូវ​បាន​អង្គការ​បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ ​ម្ដុំ​​ចាក់​អង្រែ រហូត​ដល់​ឆ្នាំ ១៩៧៩

ពេល​ប្រទេស​កំពុង​ត្រូវ​បាន​រំដោះ​ ពេលនោះ​​​កុមារ​​ៗរួម​ទាំង​កូន​លោកស្រី ត្រូវ​បាន​​ពួក​ប៉ុលពត​​កៀរ​ចេញ​ពី​ភ្នំពេញ​ទៅ​​​ភ្នំឱរ៉ាល ​ខេត្ត​កំពង់ស្ពឺ។ លុះ​ដល់​ពេល​ប្រទេស​ត្រូវ​បាន​រំដោះ​រួច ​ក្មេងៗ​ទាំងនោះ ក៏​បាន​ត្រលប់​ទៅ​កាន់​ភូមិ​ស្រុក​រៀង​ៗ​ខ្លួន​វិញ ប៉ុន្តែ​ដោយ​ឡែក​​តែ​កូនស្រី​​ ទក់ ចាន់ធីន មិន​បាន​ត្រលប់​មក​ផ្ទះ​វិញ​ទេ។ តាំង​ពី​ពេល​នោះ​​មក លោកស្រី ហេង យ៉េ ​បាន​បាត់​ដំណឹង​កូនស្រី​ ទក់ ចាន់ធីន រហូត​មកដល់​សព្វថ្ងៃ ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរកលោកស្រី ទក់ ចាន់ធីន​ ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៨ ប្រសិន​បើ​​​លោកស្រី ទក់ ចាន់ធីន​ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣៩
ម្សិលមិញ ៦២
សរុប ៥៨៤០