ករណី​លេខ ០៤២ លោកស្រី សួស រឹម ស្វែងរក​ស្វាមី​ឈ្មោះ អ៊ុន សាម៉ន ហៅ ញ៉េ

លោក​ស្រី ​សួស ​រឹម បាន​រៀបការ​នៅ​ឆ្នាំ​១៩៧០ ជា​មួយ​លោក អ៊ុន សាម៉ន ហៅ ញ៉េ និង​​មាន​​កូន​ចំនួន​ពីរ​នាក់ កូន​ទី១​ឈ្មោះ ថេង ដូរេ ​និងកូន​ទី២​ឈ្មោះ ម៉ន ដូរិន​។ លោក អ៊ុន សាម៉ន ​​មាន​​លោក​ឪពុក​ឈ្មោះ អ៊ុន ថេង ​​អ្នក​ម្ដាយ​ឈ្មោះ អ៊ុន រឿន និង​មាន​បងប្អូន​២​នាក់ ។​ លោក អ៊ុន សាម៉ន ជា​កូន​ទី១ និង​ប្អូន​ឈ្មោះ អឿន ហាក ហៅ សែប ភិ​ ។

ស្ថិត​ក្នុង​អាយុ​ប្រហែល​ជា​១២​ឆ្នាំ​ លោក អ៊ុន សាម៉ន ​បាន​ទៅ​បួស​នៅ​វត្ត​ជ្រោយ​ថ្ម ក្នុង​ខេត្ត​កំពង់ចាម។ លោក អ៊ុន សាម៉ន បួស​រៀន​ចប់​ដល់​ពុទ្ធិក​មហាវិទ្យាល័យ ​រួច​ក៏​បាន​​សឹក​​វិញ​។ ក្រោយ​ពី​សឹក​បាន​បី​ឆ្នាំ ​លោក​ក៏​ចូល​ធ្វើ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ជប៉ុន​នៅ​ទំនប់​វារិ អគ្គិសនី​ព្រែកត្នោត​។

ឆ្នាំ​១៩៧៥ ​​ពួក​ប៉ុលពត​បាន​ជម្លៀស​​គ្រួសារ​​លោក អ៊ុន ​​​​សាម៉ន ​​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ទៅ​​ខេត្ត​កំពង់ចាម។ រស់​នៅ​ទី​បាន​​ប្រហែល​ជា​មួយ​​​ខែ​​ លោក អ៊ុន សាម៉ន ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​ស្នើ​សុំ​ទៅ​រៀន​សូត្រ​។ តាំង​​ពី​ពេល​នោះ​មក លោកស្រី សួស រឹម បាន​បាត់​ដំណឹង​ស្វាមី​ឈ្មោះ អ៊ុន សាម៉ន រហូត​មក​ដល់​សព្វថ្ងៃ​

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក អ៊ុន សាម៉ន ហៅ ញ៉េ ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​​លោក អ៊ុន សាម៉ន ហៅ ញ៉េ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៤០
ម្សិលមិញ ៦២
សរុប ៥៨៤១