ករណី​លេខ ០៥៧ លោកស្រី តែ សុខខេង ស្វែងរក​ប្អូនស្រី​ចិញ្ចឹម​ឈ្មោះ ថន

លោកស្រី តែ សុខខេង ​មាន​ស្វាមី​ឈ្មោះ ខែ សារ៉ាន ​និង​មាន​កូន​បី​នាក់។ កូនប្រុស​ទី១ ឈ្មោះ រ៉ាន ស៊ីណាត កូនប្រុស​ទី២ ឈ្មោះ រ៉ាន រូហ្សា កូនប្រុស​និង​ទី៣ ឈ្មោះ រ៉ាន សាឌីន ។

​​ លោកស្រី តែ សុខខេង​ ជា​សិស្ស​សាលា​​​បាន​ទៅ​លេង​ក្រុងព្រះសីហនុ​ជាមួយ​មិត្តភ័ក្ដិ​​​ប្រហែល​ជា​៣ ឬ​៤​ថ្ងៃ មិន​​ថ្ងៃ​ទី​១៧ មេសា ១៩៧៥។​ លុះ​ពេល​ត្រលប់​មក​វិញ​គឺ​​ចំ​ថ្ងៃ​១៧​មេសា នៅ​ពាក់​កណ្ដាល​ផ្លូវ​ពួក​​គាត់​​ត្រូវ​​​ប៉ុលពត​​​ស្ទាក់​ផ្លូវ​នៅ​ម្ដុំ​ស្រុក​ព្រៃនប់ ​និង​បាន​បញ្ជូន​​ធ្វើ​​ជា​​កងចល័ត​នៅ​​​ស្រុក​ព្រៃនប់។ ​ក្នុង​ពេល​រស់នៅ​ក្នុង​សម័យ​សង្គ្រាម លោកស្រី តែ សុខខេង​ ​បាន​ទទួល​ការ​ជួយ​​មើល​ថែរក្សា​ពី​​គ្រួសារ​​ប្អូន​ស្រី​ធម៌​ឈ្មោះ ថន។ ​ក្រោយ​​ពេល​ប្រទេស​មាន​សន្តិភាព លោកស្រី តែ សុខខេង​បាន​​ធ្វើ​ដំណើរ​មក​ស្វែងរក​គ្រួសារ និង​បាន​បាត់​ដំណឹង​ប្អូន​ស្រី​ធម៌​ឈ្មោះ ថន រហូត​មក​ដល់​បច្ចុប្បន្ន។​

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរកលោកស្រី ថន ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​​លោកស្រី ថន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣៥
ម្សិលមិញ ៦២
សរុប ៥៨៣៦