ករណី​លេខ ០៤១ លោក ជ្រឹង យឿន ស្វែងរក​កូនប្រុស​ឈ្មោះ ជឹម សុខា

លោក ជ្រឹង យឿន ​បាន​រៀបការ​ជា​មួយ​លោក​ស្រី ពៅ សុខខុម នៅ​ឆ្នាំ​១៩៨១ និង​ទទួល​បាន​កូន​ពីរ​នាក់ កូន​ទី១ ឈ្មោះ ជឹម សុខា ហៅ ​ឡាច កូន​ទី២ ឈ្មោះ ជឹម សុខាន់

​​លោក ជ្រឹង យឿង និង​ភរិយា​បាន​រស់នៅ​ក្នុង​​​ជំរំ​​សាយប៊ី និង​បាន​ផ្ដល់​កំណើត​ដល់​កូន​ប្រុស​ទាំង​២​នៅ​ក្នុង​​ជំរំ​ផង​ដែរ។ ​ឆ្នាំ​១៩៨៦ លោក ជ្រឹង យឿន បាន​មក​បំពេញ​ការងារ​នៅ​ខេត្ត​កំពង់ចាម ​និង​​មិន​អាច​ត្រលប់​​ទៅ​ជំរំ​សាយប៊ី​វិញ។ឆ្នាំ​១៩៩២ លោក​ ជ្រឹង យឿន​បាន​ទៅ​ជំរំ​​សាយប៊ី ដើម្បី​ជួប​គ្រួសារ ប៉ុន្តែ​​ភរិយា​របស់​លោក​​មាន​គ្រួសារ​ថ្មី​​​ទៀត​ ទើប​លោក ជ្រឹង យឿង​​សម្រេច​ចិត្ត​សុំ​យក​កូន​ទាំង​ពីរ​មក​ចិញ្ចឹម ប៉ុន្តែ​លោក ជឹម សុខា ជា​កូន​ប្រុស​ទី​១​​មិន​បាន​មក​​ទេ​​ ព្រោះ​កូន​ប្រុស​​​ចង់​រស់​​នៅ​ជា​មួយ​យាយ ពៅ ឡេង និង​អ៊ំ​ប្រុស ជឹម លី​។ ចាប់​តាំង​ពី​ពេល​នោះ​មក​ លោក ជ្រឹង យឿន បាន​បែក​ពី​កូន​ប្រុស​ ជឹម សុខា រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ជឹម សុខា ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៩២ ប្រសិន​បើ​​លោក ជឹម សុខា បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣៤
ម្សិលមិញ ៦២
សរុប ៥៨៣៥