ករណី​លេខ ០៥២ លោកស្រី លឿង មឿន ស្វែងរក​កូនប្រុស​ឈ្មោះ ហូន រ៉ាត

លោកស្រី លឿង មឿន ​មាន​ស្វាមី​ឈ្មោះ​ នូវ ស៊ប់ ហៅ​ក្រៅ ម៉ យុទ្ធ និង​មាន​កូន​ចំនួន​៧​នាក់។ កូនទី១​ឈ្មោះ ហួត រ៉ាត កូនទី២ ឈ្មោះ ហួត​ មុំ កូនទី៣ ឈ្មោះ ហួត​ មាឃគា កូនទី៤ ឈ្មោះ ហួន ផល្លា កូនទី៥ ឈ្មោះ ហួន ចរិយា កូនទី៦ ឈ្មោះ ស្រីលក្ខណ៍ និងកូនទី៧ ឈ្មោះ ហួន ទូច ហៅ កាត់

សម័យ​ប៉ុលពត គ្រួសារ​លោកស្រី លឿង មឿន មិន​បាន​ត្រូវ​​​ជម្លៀស​ទៅ​ណា​ទេ គឺ​រស់​នៅ​ភូមិ​ស្រុក​ដដែល ប៉ុន្តែ​​កូន​ប្រុស​ទី​១​ឈ្មោះ ហួន រ៉ាត បាន​ត្រូវ​គេ​បញ្ជូន​ទៅ​កង​កុមារ​នៅ​ភូមិ​មន ឃុំ​ស្រុក​ខេត្ត​ដដែល​។

ឆ្នាំ ១៩៧៩ ទាហាន​រំដោះ​ចូល​មក​កៀរ​ប្រជាជន​ទាំងអស់ ​រួម​ទាំង​គ្រួសារ​លោកស្រី​ចេញ​​​​ទៅ​​​ខេត្ត​ពោធិ៍សាត់។ លុះ​ដល់​ពាក់​កណ្ដាល​ផ្លូវ​ ក៏​មាន​គ្រាប់​​ផ្លោង ​ហើយ​ខ្ទាត​អំបែង​គ្រាប់​​ត្រូវ​​កូន​ប្រុស​ឈ្មោះ ហួន រ៉ាត ចំ​ជើង​ស្ដាំ និង​ក្បាល​បន្តិច ​ប៉ុន្តែ​ដោយសារ​តែ​នៅ​ពេល​នោះ​ ​លោកស្រី លឿង មឿង​​កាន់​ដៃ​​កូន​ដល់​ទៅ​បី​នាក់ ​ទើប​​មិន​អាច​បី​​កូន​ប្រុស​ដែល​​របួស​មិន​រួច ក៏​ទុក​កូន​មួយ​ក្លេត​ រួច​​រត់​ទៅ​ហៅ​ប្ដី​ឲ្យ​មក​យក​កូន លុះ​មក​​ពេល​ត្រឡប់​មក​រក​កូន​វិញ ក៏​បាន​បាត់​កូន​ប្រុស​​ទី​១​ឈ្មោះ ហួន រ៉ាត​​។ ​ចាប់​តាំង​ពី​នោះ​មក​លោកស្រី លឿង មឿន បាន​បាត់​ដំណឹង​កូនប្រុស​ឈ្មោះ ហួន រ៉ាត រហូត​មក​ដល់​សព្វថ្ងៃ ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ហួន រ៉ាត ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​លោក ហួន រ៉ាត បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣៣
ម្សិលមិញ ៦២
សរុប ៥៨៣៤